បើជាប់ឆ្នោត តើរដ្ឋបាលអ្នកស្រី Harris នឹងដោះស្រាយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាយ៉ាងដូចម្ដេច?
ក្រុមមន្ត្រីនៅសេតវិមានបានទទួលស្វាគមន៍ការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្ថិតនៅក្នុងដៃក្រុមហាម៉ាស់កាលពីថ្ងៃអង្គារ ទី ២៧ ខែសីហា ហើយពួកគេបាននិយាយថា ខ្លួនកំពុងតែពិនិត្យមើលជាលើកចុងក្រោយលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា។ ប៉ុន្តែបើទោះបីជាកិច្ចព្រមព្រៀងនេះសម្រេចបានក៏ដោយ ក៏រដ្ឋបាលអាមេរិកនាពេលអនាគតនឹងនៅតែត្រូវបន្ដដោះស្រាយបញ្ហានៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាដដែល។ ប្រធានការិយាល័យវីអូអេប្រចាំនៅសេតវិមានអ្នកស្រី Patsy Widakuswara ពិនិត្យមើលលទ្ធភាពនៃគោលនយោបាយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់អ្នកស្រីអនុប្រធានាធិបតី Kamala Harris បើសិនជាអ្នកស្រីជាប់ឆ្នោតជាប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖