ពលករចំណាកស្រុក៖ គម្រោងសហគ្រិនភាពសម្រាប់ពលករទេសន្តរប្រវេសន៍ដែលវិលមកស្រុកកំណើតវិញ ជួយកាត់បន្ថយភាពក្រីក្រ
ពលករកម្ពុជាដែលកំពុងធ្វើចំណាកស្រុកធ្វើការនៅក្រៅប្រទេសទាំងមានឯកសារ និងមិនមានឯកសារប្រមាណជាពីរលាននាក់។ ពួកគេមួយចំនួនដែលត្រឡប់មកកម្ពុជាវិញតែងប្រឈមនឹងផលលំបាកក្នុងការស្វែងរកការងារធញវើ ហើយខ្លះនាំយកបញ្ហាផ្លូវចិត្តមកជាមួយក៏បាន។ អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា អង្គការ IOM បានបង្កើត គម្រោងសហគ្រិនភាពសម្រាប់ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់ ដើម្បីជួយកាត់បន្ថយភាពក្រីក្រតាមរយៈការបណ្តុះបណ្តាលពួកគេឱ្យចេះបង្កើតមុខរបរដោយខ្លួនឯង៕