ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​គូស​សន្លឹកឆ្នោត​«មិន​ទាន់​សម្រេចចិត្ត​»នៅ Michigan ​បញ្ជូន​សញ្ញា​​ដល់​​លោក​ Bidenឱ្យ​ស្វែង​រក​​បទ​ឈប់​បាញ់​ក្នុង​តំបន់​ហ្កាហ្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​​​ក្រុម​អ្នកចរចា​កំពុង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​មួយ​​​ ​ក្នុង​តំបន់​ហ្កាហ្សា​មុន​រដូវ​បួស​តម​អាហារ​រ៉ាម៉ាឌន​ចាប់​ផ្តើម​ ​ក្រុម​អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​​ Michigan ​បាន​ផ្ញើ​សារ​​ក្នុង​ភាព​ខឹងសម្បា​​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ដែល​គាំទ្រ​យុទ្ធនាការ​អ៊ីស្រាអែល​ ដែល​បាន​សម្លាប់​ជនជាតិ​​ប៉ាឡេស្ទីន​​អស់​ជាង​​៣ម៉ឺននាក់​ហើយ​​​​រហូត​​ដល់​ពេល​​នេះ។ ​លទ្ធផល​ដំបូង​​បង្ហាញ​ថា​​ក្រុម​អ្នកបោះឆ្នោត​បឋម​ក្នុង​​បក្ស​ប្រជាធិបតេយ្យ​​ចំនួន​១៣ភាគរយ​ក្នុង​​ក្នុង​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ​ ដែល​មាន​ជនជាតិ​​អាមេរិក​ដើម​កំណើត​អារ៉ាប់​រស់​នៅ​ច្រើន​ជាង​គេ​បង្អស់​​បាន​គូស​សន្លឹក​ឆ្នោត«​មិន​ទាន់​សម្រេច​ចិត្ត»​ឬ «uncommitted»​ ដល់​លោក​ Biden។ ប្រធាន​ការិយាល័យ​​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​អ្នក​ស្រី​ Patsy Widakuswara​ រាយការណ៍​ជុំវិញ​រឿង​​​នេះ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​​។​ លោក​ ជ្រា វណ្ណារិទ្ធ​ ជូន​សេចក្តី​ប្រែ​សម្រួល​៕

XS
SM
MD
LG