លោក Biden ប្រកាសដាក់ទណ្ឌកម្មថ្មីចំនួន ៥០០ លើបុគ្គលនិងស្ថាប័នរុស្ស៊ី
- Cindy Saine
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មថ្មីចំនួន ៥០០ លើបុគ្គល និងស្ថាប័នរុស្ស៊ី ខណៈដែលពិភពលោកប្រារព្ធខួបពីរឆ្នាំចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបានបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន។ លោក Biden បានថ្លែងថា ទណ្ឌកម្មនឹងដាក់លើ «សព្វាវុធសង្គ្រាម» របស់រុស្ស៊ី រួមមានការទិញអាវុធ ហើយនិងបុគ្គលដែលពាក់ព័ន្ធនឹងការដាក់ពន្ធនាគារ និងការស្លាប់របស់មេដឹកនាំប្រឆាំងដ៏លេចធ្លោរបស់រុស្ស៊ីគឺ លោក Alexey Navalny កាលពីពីរសប្តាហ៍មុន។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃ VOA រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕