ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកប្រឆាំងបទឈប់បាញ់នៅហ្កាហ្សានៅអង្គការសហប្រជាជាតិនិងព្រាងសេចក្តីសម្រេចមួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហរដ្ឋអាមេរិកបានប្រើសិទ្ធិវេតូប្រឆាំងជាថ្មីម្តងទៀតកាលពីថ្ងៃអង្គារ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគាំទ្រដោយប្រទេសអារ៉ាប់ ដែលបានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ខ្លួនផ្ទាល់មួយ ដែលស្នើសុំឱ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន និងបដិសេធការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលក្នុងទីក្រុង Rafah ដោយគ្មានការការពារជនស៊ីវិល។ នេះជាការប្រើឥទ្ធិពលដ៏ខ្លាំងបំផុត ដែលប្រធានាធិបតីអាមេរិកលោក Joe Biden មិនធ្លាប់ធ្វើក្នុងពេលកន្លងទៅលើប្រទេសអ៊ីស្រាអែល និងជាសញ្ញាមួយដែលបង្ហាញពីការអត់ធ្មត់របស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាន់តែតិចទៅៗ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG