Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការថែរក្សាសុខភាពផ្លូវចិត្តល្អជួយឱ្យការដឹកនាំរបស់ស្រ្តីកាន់តែប្រសើរ
អ្នកស្រី យឹម សុធារី គឺជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំងពីកុមារភាពមក អ្នកស្រីតែងមានក្តីសុបិនធ្វើជាអ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះមានឧបសគ្គច្រើនដោយសារជីវភាពគ្រួសារ។ ក្រោយមក ដោយសារការខិតខំប្រឹងប្រែង អ្នកស្រីបានសម្រេចក្តីសុបិនរបស់ខ្លួនដោយធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត ហើយជាពិសេសបានបង្កើតមជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់ប្រឹក្សានិងព្យាបាលបញ្ហាផ្លូវចិត្ត។ អ្នកស្រីលើកឡើងថា នៅពេលដែលស្រ្តីថែរក្សាផ្លូវចិត្តបានល្អ នោះនឹងជួយឱ្យការដឹកនាំរបស់ស្រ្តីកាន់តែប្រសើរ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)