មុខមាត់សហរដ្ឋអាមេរិកលើសាកលលោកប៉ះពាល់ដោយការគាំទ្រសកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សា
សម្ពាធមានកាន់តែខ្លាំងទៅលើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ខណៈក្រុមមន្ត្រីមនុស្សធម៌ថ្លែងថា ប្រព័ន្ធសុខាភិបាលហ្កាហ្សាកំពុងដួលរលំ ក្រោមទម្ងន់នៃចំនួនអ្នកដែលស្លាប់និងរងរបួសរាប់មនុស្សម៉ឺននាក់ ហើយសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចឱ្យមានបទឈប់បាញ់គ្នា។ ខណៈក្រុមមេដឹកនាំនៃចលនាមិនចូលបក្សសម្ព័ន្ធត្រៀមលក្ខណៈជួបជុំគ្នានៅកិច្ចប្រជុំកំពូលមួយ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនអំពីថា តើជម្លោះនេះកំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិកយ៉ាងណាខ្លះ និងថាតើវាមានអត្ថន័យដូចម្តេចខ្លះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕