អ្នកស្ម័គ្រចិត្តរាប់រយនាក់តុបតែងសេតវិមានសម្រាប់បុណ្យណូអែល
នៅរៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់មកពីទូទាំងសហរដ្ឋអាមេរិកមានបំណងស្ម័គ្រចិត្តដើម្បីបទពិសោធន៍ថ្ងៃឈប់សម្រាកដ៏ពិសេសជាក់លាក់បំផុតមួយ ដែលនោះគឺឱកាសក្នុងការមានលទ្ធភាពអាចតុបតែងលម្អសេតវិមានសម្រាប់បុណ្យណូអែល។ ក្នុងចំណោមអ្នកដែលបានដាក់ពាក្យធ្វើការងារស្ម័គ្រចិត្តនេះ មានតែបេក្ខជន ៣០០ នាក់ប៉ុណ្ណោះដែលមានសំណាងត្រូវបានជ្រើសរើស។ អ្នកស្រី Dora Mekouar រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖