បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅសល់៥នាក់ក្នុងការដេញដោលគ្នាលើកទី៣
ការជជែកដេញដោលលើកទី៣របស់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានធ្វើឡើងកាលពីថ្ងៃពុធនៅក្នុងទីក្រុង Miami រដ្ឋFlorida ដោយមានបេក្ខជនតិចជាងការជជែកដេញដោលកាលពីលើកមុនៗ។ បេក្ខជនដែលនៅសេសសល់បានព្យាយាមបង្ហាញភាពខុសៗគ្នា ហើយងាកចេញពីលោក Donald Trump ដែលបេក្ខជននាំមុខ ដែលមានបញ្ហាអន្តរជាតិជាច្រើន។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់វីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Carolyn Presutti រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕