ការវិនិយោគរបស់ចិនរយៈពេល ១ ទសវត្សរ៍បរាជ័យក្នុងការស្តារសេដ្ឋកិច្ចប៉ាគីស្ថាន
ខណៈប្រទេសចិនប្រារព្ធខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative ឬ BRI) លោកស្រី Sarah Zaman ប្រធានការិយាល័យ VOA ប្រចាំនៅប៉ាគីស្ថានស្វែងរកមូលហេតុដែលគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាគម្រោងដ៏ធំបំផុតមួយក្នុងគម្រោង BRI បានខកខនក្នុងការជំរុញកំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងប្រទេសប៉ាគីស្ថាន បើទោះបីជាមានកំណើនហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖