នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលជំហរនយោបាយការបរទេសអព្យាក្រឹត
នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជាបានថ្លែងសុន្ទរកថាជាលើកដំបូងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបង្ហាញនិងបញ្ជាក់សាជាថ្មីនូវគោលនយោបាយការបរទេសអព្យាក្រឹតរបស់កម្ពុជា ខណៈមិត្តភាពដែកថែបរវាងកម្ពុជានិងចិនកាន់តែរឹងមាំ គ្រាដែលភាពស្រពិចស្រពិលនៃទំនាក់ទំនងរវាងកម្ពុជានិងបណ្តាប្រទេសលោកខាងលិចនៅតែបន្តកើតមាន ដោយបញ្ហាចាក់ស្រេះនៃការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសេរីភាពនយោបាយនៅកម្ពុជា។ អ្នកនាង ទែន សុខស្រីនិត រាយការណ៍លម្អិតឱ្យវីអូអេពីទីក្រុង Chicago រដ្ឋ Illinois។