លោក Biden៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិកមិនមែនដើម្បីទប់ទល់នឹងចិនទេ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។ ការពិភាក្សានេះបានកើតមានឡើងក្នុងសន្និសីទកំពូលរបស់ក្រុមប្រទេសទាំង២០ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកឬG-20កាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាមបន្ទាប់ពីប្រទេសឥណ្ឌានោះ លោក Biden បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងវៀតណាមមិនមែនដើម្បីទប់ទល់នឹងប្រទេសចិននោះទេ។ ប្រធានការិយាល័យព័ត៌មានរបស់ VOA ប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Nike Ching រាយការណ៍អំពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕