លោក Trump ថាការចោទប្រកាន់ធ្វើឱ្យការគាំទ្រលោកកើនឡើង ប៉ុន្តែការស្ទង់មតិបង្ហាញភាពងាយរងគ្រោះ
- Cindy Saine
ក្រោយបទចោទប្រកាន់ថ្មីមួយៗ លោក Donald Trump ដែលជាអតីតប្រធានាធិបតី និងអ្នកនាំមុខគេក្នុងចំណោមអ្នកឈរឈ្មោះចង់ធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ អួតអាងថាប្រជាប្រិយភាពរបស់លោក កាន់តែកើនឡើងក្នុងចំណោមអ្នកគាំទ្រលោកយ៉ាងស្មោះស្ម័គ្រ។ ការស្ទង់មតិបង្ហាញថាលោកនិយាយត្រូវមែន។ ការស្ទង់មតិឯទៀតបង្ហាញថាលោកមានភាពងាយរងគ្រោះនៅក្នុងការបោះឆ្នោតទូទាំងប្រទេសនៅពេលខាងមុខ ដែលនៅពេលនោះលោកត្រូវតែទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោតឯករាជ្យ និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យខ្លះ ដើម្បីមានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេជាន់ខ្ពស់ខាងផ្នែកការទូត អ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួល៕