បទសម្ភាសន៍ VOA៖ អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិចថាឈប់ឱ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ
យុវជនអត់ការងារធ្វើ ការជំពាក់បំណុលរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចក្នុងគ្រួសារ យុត្តិធម៌នៅក្នុងសង្គម គឺជាការប្តេជ្ញាចិត្តរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងគោលនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នេះ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច ជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ លោក ញឿន រ៉ាដែន បាននិយាយថា ភាពចាស់ទុំផ្នែកនយោបាយរបស់គណបក្សដែលចូលរួមការបោះឆ្នោតលើកនេះ បានធ្វើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន៕