លោក ញឹក ប៊ុនឆៃ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាគោលនយោបាយអាទិភាព
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ គណបក្សកម្ពុជា និយមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងសន្ទុះកម្លាំងអ្នកគាំទ្រ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញឬទ្ធិ បានបង្ហាញក្តីសង្ឃឹមថា គណបក្សខ្មែររួបរួមជាតិ នឹងទទួលបានអាសន:ក្នុងសភា នៅក្នុងការបោះឆ្នោតលើកនេះ ដោយសារសន្ទុះអ្នកគាំទ្រមានការកើនឡើង បន្ទាប់ពីមានការរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយម ។ សូមអញ្ជើញអស់លោកអ្នកស្តាប់កិច្ចសន្ទនានេះ ដូចតទៅ៖