គណៈកម្មាធិការស៊ើបអង្កេតការវាយប្រហារលើវិមានសភាអាមេរិកចេញរបាយការណ៍ចុងក្រោយ
សមាជិកសភាសហរដ្ឋអាមេរិកដែលស៊ើបអង្កេតលើការវាយប្រហារថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភាអាមេរិក បានចេញរបាយការណ៍ចុងក្រោយអំពីការរកឃើញរបស់ខ្លួនកាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅនេះ។ បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំកន្លះនិងមានភស្តុតាងជាងមួយពាន់មក ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាបានដើរតួនាទីចម្បងនៅក្នុងការលើកទឹកចិត្តឱ្យមានការប៉ុនប៉ងច្រានចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភាអាមេរិកអ្នកស្រី Katherine Gypson រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៧ វិច្ឆិកា ២០២៤
លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
-
០២ វិច្ឆិកា ២០២៤
អ្នកស្រី Harris៖ ពីកូនជនអន្តោប្រវេសន៍ទៅជាបេក្ខជនប្រធានាធិបតី