សំឡេងភាគច្រើនរបស់បក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាអាមេរិកបានបញ្ចប់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ
គណបក្សសាធារណរដ្ឋបានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ហើយលោកស្រី Nancy Pelosi បានប្រកាសថា លោកស្រីមិនឈរឈ្មោះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគតិចនោះទេ។ នេះជាការផ្លាស់ប្តូរ២ក្នុងចំណោមការផ្លាប់ប្តូរជាច្រើនក្នុងសភាថ្មី នៅខែមករាខាងមុខ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ ប្រចាំសភាសហរដ្ឋអាមេរិក អ្នកស្រី Katherine Gypson រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ សូមជូនសេចក្តីប្រែសម្រួល៕