ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​ក្រុង​មួយ​នៅ​ប៉ូឡូញ​រង​គ្រាប់​មីស៊ីល​ ភាព​ធូរ​​ចិត្ត​គឺ​មាន​លាយឡំ​​ការ​ខឹង​សម្បា​នឹង​រុស្ស៊ី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុង​ Przewodow ​នៅ​ប៉ូឡូញ ​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រាំ​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពិភព​លោក​នា​សប្តាហ៍​នេះ ​នៅ​ពេល​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​មីស៊ីល​ខុស​គោល​ដៅ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ថា ​អង្គការ​អូតង់​អាច​ត្រូវ​អូសទាញ​ចូល​ក្នុង​សង្រ្គាម​ជា​មួយ​រុស្ស៊ី។​ ឥឡូវ​នេះ អ្នក​វិភាគ​លោក​ខាង​លិច​ជឿ​ថា ​ការ​ផ្ទុះ​​បាន​សម្លាប់​បុរស​ជនជាតិ​ប៉ូឡូញ​ពីរ​នាក់​នោះ​គឺ​ជាគ្រាប់​មីស៊ីល​អ៊ុយក្រែន ​ដែល​​ប្រទេស​នេះ​បាន​បាញ់​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី។​ រដ្ឋាភិបាល​ក្រុង​កៀវ​បាន​បដិសេធ​ថា ​មិន​បាន​​បាញ់​គ្រាប់​មីស៊ីល​នេះ​ទេ។ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​គឺ​ជា​ការ​ក្រើន​រំឭក​មួយ​ថា ​សង្រ្គាម​អាច​កើត​​ឡើង​ដោយ​ងាយ។​ អ្នកស្រី​ Myroslava Gongadze ជូន​សេចក្តី​រាយ​ការណ៍​ពី​ក្រុង Przewodow៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG