ការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅសហរដ្ឋអាមេរិកខិតជិតមកដល់
នៅសល់ពេលប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ ដ៏សំខាន់ នៅសហរដ្ឋអាមេរិក នឹងឈានមកដល់។ ការបោះឆ្នោតនាថ្ងៃទី ៨ ខែវិច្ឆិកា នឹងកំណត់ថា តើសមាជិកគណបក្សប្រជាធិបតេយ្យនឹងរក្សាបានសំឡេងភាគច្រើន ឬសមាជិកគណបក្សសាធារណរដ្ឋអាចចូលគ្រប់គ្រងទាំងនៅសភា និងព្រឹទ្ធសភា។ បញ្ហាក្នុងស្រុកមួយចំនួន រួមមាន ជោគវាសនានៃសិទ្ធិសុខភាពបន្តពូជ កំពុងស្ថិតនៅក្នុងចិត្តអ្នកបោះឆ្នោត។ លោក Arash Arabasadi នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕