ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ការ​បង្ក្រាប​ដោយ​មាន​ប្រសិទ្ធភាព​លើ​ការ​ជួញ​ដូរ​មនុស្ស​​សម័យ​បច្ចេកវិទ្យា ចាំបាច់​ការ​សហការ​គ្រប់ភាគី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​កន្លង​មក​នេះ ​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​អំពី​ការ​ជួញ​ដូរ​មនុស្ស​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កម្ពុជា​ពី​ចំណាត់​ថ្នាក់​​កម្រិត​ពីរ​ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជា​​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ស្រី ​ជូ ​ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក​ស្រី ​ជូ​ ប៊ុន​អេង ​បាន​ឱ្យ​ដឹង​ថា ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​គឺ​ជា​ការ​រួម​គ្នា​ ទទួល​ខុស​ត្រូវ​ជាមួយ​បណ្តាល​ប្រទេស​ពាក់​ព័ន្ធ ​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សហ​ការ​គ្នា ​ដោយ​យើង​មិន​អាច​ចង្អុល​ថា​ ជា​កំហុស​របស់​ប្រទេស​ណា​មួយ​នោះ​ទេ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG