លោក Biden ផ្តោតលើ «ព្រលឹងជាតិ» នៅក្នុងសុន្ទរកថាផ្សាញនៅម៉ោងមាស
លោកប្រធានាធិបតី Joe Biden បានប្រើពាក្យ «លទ្ធិប្រជាធិបតេយ្យ» រាប់សិបដងនៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយ លើអ្វីដែលលោកមើលឃើញថាជា ចំណុចប្រសព្វដ៏គ្រោះថ្នាក់ដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ ដោយលោក Biden និយាយថាសមាជិកគណបក្សសាធារណរដ្ឋដែលគាំទ្រដោយ Trump កំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ហើយលោកBiden ក៏ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាដែលលោកមើលឃើញថាជាអ្នកទទួលខុសត្រូវ។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរដ្ឋធានី Washington។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕