ប្រទេសខ្លះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករក្សាទំនាក់ទំនងល្អជាមួយអាមេរិកនិងចិន ទោះមហាអំណាចទាំងពីរប្រជែងឥទ្ធិពលគ្នា
ប្រទេសខ្លះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងស្ថានភាពពិបាកសម្រេចចិត្តរវាងផលប្រយោជន៍របស់ប្រទេសមហាអំណាចពីរ គឺ សហរដ្ឋអាមេរិកនិងចិន ដែលកំពុងប្រកួតប្រជែងគ្នាខាងឥទ្ធិពល។ ប្រទេសខ្លះ ដូចជាឥណ្ឌូណេស៊ី កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពលើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំងពីរ ដោយបាននិងកំពុងបង្កើនចំណងទាក់ទងខាងវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក ខណៈព្យាយាមបញ្ចៀសភាពទង្គុកទង្គើជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ អ្នកស្រី Virginia Gunawan នៃ VOA រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕