បទសម្ភាសន៍ VOA៖ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ពលរដ្ឋ និងវិស័យសារព័ត៌មាន
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ដើម្បីធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅស្តីពីដំណើរការអភិវឌ្ឍ និងអភិបាលកិច្ចនៅក្នុងសង្គម។ តទៅនេះសូមស្តាប់កិច្ចសម្ភាសន៍រវាងលោក ណឹម សុភ័ក្រ្តបញ្ញា ដែលរាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ ជាមួយលោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចតទៅ៖