បញ្ហានៃការប្រែប្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កសិករគង្វាលសត្វនៅអេត្យូពី
គ្រោះរាំងស្ងួតដែលកើតឡើងជាបន្តបន្ទាប់នៅតំបន់ខាងកើតទ្វីបអាហ្វ្រិកគឺជាការឆ្លុះបញ្ចាំងពីស្ថានភាពអាកាសធាតុអាក្រក់ខ្លាំងដែលបង្កឡើងដោយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ សម្រាប់កសិករគង្វាលសត្វនៅអេត្យូពីដែលឃើញសត្វចិញ្ចឹមជាង ១ លានក្បាលងាប់ វាជាសញ្ញាថា របៀបរស់នៅជាអ្នកគង្វាលសត្វរបស់ពួកគេនឹងមិនអាចរក្សាបានដល់អ្នកជំនាន់ក្រោយនោះទេ។ អ្នកនាង Linda Givetash នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុង Gode ប្រទេសអេត្យូពី។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕