ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សកាន់អំណាច​និងគណបក្សប្រឆាំង​បង្ហាញ​កម្លាំង​គាំទ្រ​ខ្លួន​នៅថ្ងៃបិទ​បញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ឃុំសង្កាត់​ត្រូវបានបិទបញ្ចប់នៅ​ថ្ងៃ​សុក្រនេះ​។​ គណបក្សនយោបាយ យ៉ាងហោចណាស់ចំនួនបី​ បាន​ចេញហែរ​ក្បួនបិទ​បញ្ចប់​របស់​ខ្លួននៅ​រាជធានី​ភ្នំពេញ។ ក្នុងនោះ​​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង គឺភ្លើង​ទៀន ​​មាន​អ្នក​ចូូលរួម​ច្រើនកុះករ​ដល់រាប់ម៉ឺន​នាក់។ ក្បួន​ឃោស​នា​របស់គណបក្ស​កម្ពុជា​ ​ដឹកនាំដោយ​ លោក​ ឃួង​ ស្រេង​ ប្រធាន​គណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ គណបក្ស​ខ្មែរ​រួបរួមជាតិ​ ក៏​បាន​ហែក្បួនឃោស​នា ​របស់ខ្លួននៅ​ថ្ងៃបញ្ចប់នេះ​ដែរ។ គណកម្មការធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ ឬ​ គ.ជ.ប ​មិនបាន​បញ្ជាក់អំពី​ការ​ដង្ហែរបស់​គណបក្ស​ផ្សេង​ទៀតទេ។ ពលរដ្ឋកម្ពុជា​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំឡើង​ មាន​ជាង​ ១០ លាន​នាក់​ ដែល​ក្នុងនោះ​​ ពលរដ្ឋ​ ៩.២០៥.៦៧៥ នាក់ មាន​ឈ្មោះ​ក្នុងបញ្ជី​បោះ​ឆ្នោតដែល​គេ​រំពឹងថា​នឹង​ទៅ​បោះ​ឆ្នោត។ គណបក្ស​នយោបាយ និង​ គ.ជ.ប​ បន្ត​អំពាវ​នាវឲ្យ​អ្នកមាន​សិទ្ធិ​បោះឆ្នោត ​ចេញ​ទៅបោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹក​នាំ​​ឃុំសង្កាត់​ខ្លួន​​ នៅ​ថ្ងៃ​អាទិត្យ​ទី ០៥ ខែមិថុនានេះ៕

XS
SM
MD
LG