រូបបដិមាហិណ្ឌូពាន់ឆ្នាំរបស់កម្ពុជាត្រូវបានផ្តល់កិត្តិយសខ្ពស់នៅសារមន្ទីរជាតិអាមេរិក
សារមន្ទីរជាតិដើម្បីសិល្បៈអាស៊ីនៃមជ្ឈមណ្ឌល Smithsonian របស់សហរដ្ឋអាមេរិក កំពុងដាក់តាំងពិពណ៌រូបបដិមាព្រះហិណ្ឌូមួយអង្គ ដែលត្រូវបានឆ្លាក់នៅលើភ្នំរបស់ប្រទេសកម្ពុជាមួយនៅអំឡុងឆ្នាំ ៦០០។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ការតាំងពិព័រណ៍រយៈពេល ៤ ខែនេះ អបអរពីសារៈសំខាន់នៃសាសនា និងប្រពៃណីនៅក្នុងបណ្តាសហគមន៍ខ្មែរសព្វថ្ងៃ ដែលភាគច្រើនកំណត់អត្តសញ្ញាណខ្លួនថាជាពុទ្ធសាសនិក តែនៅបន្តមានទំនាក់ទំនងជាមួយព្រះហិណ្ឌូដ៏មានឥទ្ធិពលមួយអង្គ។