ខ្មែរអាមេរិកាំងខិតខំរក្សាតម្លៃនិងព្រលឹងសិល្បៈកុលាលភាជន៍ធ្វើដោយដៃ
ចំណេះដឹងខាងកុលាលភាជន៍ត្រូវបានកែច្នៃនិងអភិវឌ្ឍជាផលិតកម្មលក្ខណៈឧស្សាហកម្ម ប៉ុន្តែ តម្លៃនិងព្រលឹងសិល្បៈនៃកុលាលភាជន៍ធ្វើដោយដៃនិងដុតដោយឡឱសនៅតែមានតម្លៃជាអមតៈ។ ខ្មែរអាមេរិកាំងម្នាក់កំពុងខិតខំប្រឹងប្រែងរក្សាសិល្បៈនេះនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុងLowell រដ្ឋ Massachusettsដូចតទៅ៖