ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ប្រឆាំង​នឹង​ក្រុម​ការពារ​សិទ្ធិ​ស្រ្តី​តួកគី​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តួកគីជាប្រទេសមួយក្នុងចំណោម​ប្រទេស​មាន​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​ទ្វីបអឺរ៉ុប នៅពេលនិយាយ​ដល់​ចំនួន​ស្រ្តី​ដែល​ត្រូវ​បាន​ធ្វើ​ឃាត។ ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​លេចធ្លោ​បំផុត​ដែល​កំពុង​ធ្វើការ​ប្រឆាំង​នឹង​ស្ថានភាព​នេះ​មាន​ឈ្មោះ​ថា «We Will Stop Femicide Platform» ឬ​«យើង​នឹង​បញ្ឈប់​ការសម្លាប់​ស្រ្តី»។ ប៉ុន្តែ​ករណី​បណ្តឹង​មួយ​នៅ​តុលាការ​អាច​បិទ​ប្រតិបត្តិការ​របស់​ក្រុម​នេះ ក្នុង​ពេល​ឆាប់ៗ ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បានិង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​តួកគី។ លោក Dorian Jones រាយការណ៍​ឲ្យ​វីអូអេ​ពី​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG