ទណ្ឌកម្មប្រឆាំងការឈ្លានពានអ៊ុយក្រែន ធ្វើឲ្យទេសចររុស្ស៊ីជាច្រើនជាប់គាំងនៅក្រៅប្រទេស
បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ រដ្ឋាភិបាលក្រុងមូស្គូនិងមេដឹកនាំរបស់ខ្លួន បានទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី។ ក្រុមហ៊ុមអាកាសចរណ៍រុស៊្សី Aeroflot បានផ្អាកជើងហោះហើរអន្តរជាតិ ហើយក្រុមហ៊ុន Visa និង Mastercard បានផ្អាកដំណើរការជាមួយធនាគាររុស៊្សី ដែលបណ្តាលឲ្យអ្នកទេសចររុស្ស៊ីមួយចំនួន កំពុងជាប់គាំងនៅក្រៅប្រទេស។ វីអូអេរាយការណ៍អំពីរឿងនេះពីប្រទេសម៉ាល់ឌីវ ហើយលោក ជ្រា វណ្ណារិទ្ធ ធ្វើសេចក្តីប្រែសម្រួលដូចតទៅ៖