កម្ពុជាត្រូវការចាំបាច់ស្ថាប័នឯករាជ្យទី៤ ដើម្បីជួយធានាយុត្តិធម៌សង្គម
សមាគមដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថាថ្វីត្បិតតែរដ្ឋធម្មនុញ្ញកម្ពុជាផ្តល់អំណាចឯករាជ្យដល់ស្ថាប័នតែ៣មែន ក៏ប្រទេសកម្ពុជាបច្ចុប្បន្ន គួរតែមានស្ថាប័នឯករាជ្យទី៤គឺសារព័ត៌មាន ដើម្បីជួយធានាឲ្យមានយុត្តិធម៌សង្គម។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីរបស់វីអូអេស្តីពីវិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃចន្ទទី២៤ខែមករាឆ្នាំ២០២២។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះរវាងលោក សាយ មុន្នី អ្នកយកព័ត៌មាន VOA ជាមួយនឹងលោក ណុប វី ដូចតទៅ៖