អ្នកបោះឆ្នោតទាមទារភាពត្រឹមត្រូវក្នុងការជ្រើសតាំងចៅហ្វាយក្រុង Lowell ជាខ្មែរអាមេរិកាំងដំបូង
ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងគម្រោងរបស់សមាជិកភាគច្រើននៃក្រុមប្រឹក្សាក្រុងសរុប១១នាក់ ក្នុងការជ្រើសតាំងខ្មែរអាមេរិកាំងទីមួយដែលបានការគាំទ្រតិចតួចពីពលរដ្ឋធ្វើជាអភិបាលក្រុងនេះ។ ការសម្រេចផ្លូវការគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕