លោក Trump ចង់រក្សាការគ្រប់គ្រងគណបក្សសាធារណរដ្ឋ និងឲ្យតម្រុយឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២៤
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់គោលនយោបាយរបស់លោកប្រធានាធិបតី Joe Biden និងបានអះអាងជាថ្មីនូវការដឹកនាំលើគណបក្សសាធារណរដ្ឋ នៅឯសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) ដែលធ្វើឡើងនៅក្នុងរដ្ឋ Florida កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ នេះគឺជាសុន្ទរកថាលើកដំបូងដ៏សំខាន់បំផុតមួយរបស់លោក តាំងពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីមក។ លោកបានឲ្យតម្រុយ ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ទេថាតើលោកនឹងឈរឈ្មោះបោះឆ្នោតម្ដងទៀតឬក៏អត់នៅក្នុងឆ្នាំ ២០២៤។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៦ វិច្ឆិកា ២០២៤
លោក Donald Trump រួចផុតពីការចោទប្រកាន់សហព័ន្ធ