ភរិយាលោកប្រធានាធិបតី Trump ចេញមុខនៅយប់ទីពីរនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋ
នៅយប់ទីពីរនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ អ្នកស្រី Melania Trump ដែលជាភរិយារបស់លោកប្រធានាធិបតី Donald Trump បានថ្លែងគាំទ្រលោក Trump សម្រាប់អាណត្តិទីពីរជាបន្តទៀត។ អ្នកដទៃទៀត រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ក៏ថ្លែងគាំទ្រលោក Trump ផងដែរ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះពីសេតវិមាន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕