ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសន្ទនា VOA៖ គណបក្ស​សាធារណរដ្ឋ​បាន​តែងតាំង​លោក​​ Donald Trump ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ថ្ងៃ​ទី​មួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រតិភូ​ចំនួន​ ៣៣៦​នាក់ ដែល​មក​ជួបជុំ​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ នៅ​ទីក្រុង Charlotte រដ្ឋ North Carolina បាន​បោះឆ្នោត​ជា​ផ្លូវការ​ដើម្បី​តែង​តាំង​លោក Donald Trump និង​លោក Mike Pence ជា​បេក្ខជន​ប្រធានាធិបតី និង​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​គណបក្ស​ ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​លោក Joe Biden ​ដែល​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ ពី​ថ្ងៃច័ន្ទ​ ទី២៤​ ដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ សីហា ឆ្នាំ​២០២០ គឺជា​ឱកាស​សម្រាប់​លោក​ប្រធានាធិបតី Trumpឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​បញ្ចុះ​បញ្ចូល​អ្នក​បោះ​ឆ្នោត​អាមេរិកាំង​ថា​ លោក​គួរ​តែ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត ។ លោក ប៉ូច រាសី​ លោក សុខ ខេមរា និង​អ្នក​ស្រី ស៊ូ ពេជ្រ​ចិន្តា ពិភាក្សា​អំពី​ខ្លឹមសារ​នៃ​កម្មវិធី​មហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG