ទីក្រុងឡូវែលដែលមានជនជាតិខ្មែររស់នៅជាច្រើនបន្តកែប្រែនិងរីកចម្រើន
ជនជាតិខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts មានប្រមាណ១ភាគ៤នៃប្រជាពលរដ្ឋសរុបប្រមាណជាង១១ម៉ឺននាក់។ ទីក្រុងដែលមានអតីតជនភៀសខ្លួនខ្មែរ ជាច្រើននាក់រស់នៅនេះ បច្ចុប្បន្នមានតំណាងរាស្ត្រថ្នាក់រដ្ឋ សមាជិកគណៈកម្មការសាលារៀន មន្ត្រីក្នុងព្រឹទ្ធសភាថ្នាក់រដ្ឋ និង សមាជិកក្រុមប្រឹក្សាក្រុង ដែលមានដើមកំណើតខ្មែរ ក្នុងនោះរួមមានលោកចៅ សុខារី អតីតចៅងហ្វាយក្រុង Lowell និងលោក យ៉ែម ផល រដ្ឋា ដែលបច្ចុប្បន្នជាចៅហ្វាយក្រុងរង។ លោកទាំងពីរប្រាប់លោកប៉ូច រាសីនៃវីអូអេក្នុងកិច្ចសម្ភាសន៍ កាលពីដើមខែមីនា អំពីកិច្ចប្រឹងប្រែងរបស់ជនជាតិខ្មែរនៅទីក្រុងឡូវែល និងអំពីផែនការរបស់សាលាក្រុងដើម្បីលើកស្ទួយសហគមន៍ខ្មែរ ដែលរួមមានការគ្រោងសង់ក្លោងទ្វារចូលក្រុង និងកិច្ចប្រឹងប្រែងផ្សេងទៀតដើម្បីទាក់ទាញទេសចរណ៍។