បទសន្ទនា VOA៖ តើសហរដ្ឋអាមេរិកទទួលបានផលអ្វីខ្លះក្រោយបញ្ចប់សង្គ្រាមដែលយូរជាងគេបំផុត
សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានឲ្យអស់នៅត្រឹមខែកញ្ញាខាងមុខគឺចំថ្ងៃខួបលើកទី២០នៃការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិកដោយក្រុមអាល់ ខៃដាកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។ សង្គ្រាមនេះចំណាយអស់ថវិកាចំនួន២លានលានដុល្លារ។ សូមលោកអ្នកទស្សនាការសន្ទនារវាងលោកប៉ូច រាសីនិងលោកម៉ែន គឹមសេងនៃវីអូអេអំពីផលដែលសហរដ្ឋអាមេរិកទទួលបានមកពីសង្គ្រាមនេះ៖