បទសន្ទនា VOA៖ មហាសន្និបាតគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើមតាមអនឡាញទាំងស្រុងនៅថ្ងៃច័ន្ទនេះ
មហាសន្និបាតគណបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមហើយ នៅថ្ងៃច័ន្ទនេះ។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ មហាសន្និបាតដែលមានរយៈពេល៤ថ្ងៃ គឺពីថ្ងៃច័ន្ទ ទី១៧ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហានេះ ធ្វើឡើងតាមអនឡាញទាំងស្រុង។ ដោយនៅសល់ពេលតែជាង ២ខែទៀត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គណបក្សប្រជាធិបតេយ្យព្យាយាមយកមហាសន្និបាតនេះ ដើម្បីបង្ហាញនូវផែនការរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីយកឈ្នះលោកប្រធានាធិបតី Donald J. Trump នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។ លោក ប៉ូច រាសី លោក សុខ ខេមរា និង អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអេ ពិភាក្សាអំពីរឿងនេះ៕