ខ្មែរក្រោមភៀសខ្លួននៅថៃប្រឈមអនាគតមិនច្បាស់លាស់
ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ២០០នាក់ ដែលបានភៀសខ្លួនមកដល់ប្រទេសថៃកំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយ ក្នុងពេលដែលជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងចំណោមអ្នកទាំងអស់នោះ មានអ្នកខ្លះទទួលបានឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ និងអ្នកខ្លះនៅមិនទាន់បាន ប៉ុន្តែលទ្ធភាពក្នុងការចាកចេញទៅប្រទេសទី៣ គឺនៅតែជាឧបសគ្គដ៏ធំ ដោយសារមានការរឹតបន្តឹងនានា ហើយអ្នកខ្លះបានរង់ចាំជាច្រើនឆ្នាំហើយ។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់សម្ភាសន៍ដល់លោកម៉ែន គឹមសេងនៃវីអូអេ។