អ្នករួចជីវិតពីរបបខ្មែរក្រហមដែលបាក់ស្បាតដោយអ្នកចូលប្លន់បំផ្លាញមិនចង់ឲ្យគេភ្លេចរឿងរ៉ាវពួកគេទេ
ការធ្វើបាតុកម្មនៅទូទាំងអាមេរិកបាតុកម្មដោយសារការស្លាប់របស់លោក George Floyd នៅទីក្រុងMinneapolis ធ្វើឡើងអមជាមួយនឹងការលួចប្លន់និងបំផ្លិចបំផ្លាញផងដែរ។ នៅក្នុងសហគមន៍ជនអន្តោប្រវេសន៍មួយនៅក្បែរទីក្រុង Los Angeles អ្នករស់នៅទីនោះមានការខឹងសម្បារនិងភ័យខ្លាច បន្ទាប់ពីបានឃើញកន្លែងពួកគេរស់នៅត្រូវបានបំផ្លិចបំផ្លាញក្នុងពេលត្រឹមតែមួយយប់។ បទពិសោធន៍ចុងក្រោយនេះបាននាំយកនូវការចងចាំពីអតីតកាលដ៏ឈឺចាប់របស់ពួកគេ។ អ្នកស្រី Elizabeth Lee រាយការណ៍បន្ថែមអំពីរឿងនេះពីទីក្រុងខ្មែរ ឬ Cambodia Town នៅទីក្រុង Long Beach រដ្ឋ California។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។