ភរិយា និងជនរងគ្រោះ បង្ហាញភាពសោកស្តាយ ក្រោយប្តីស្លាប់ដោយសារការវាយដំដោយកម្លាំងប៉េអឹម
ក្រោយការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យស៊ើបអង្កេតករណីពលរដ្ឋម្នាក់ ស្លាប់នៅខេត្តបន្ទាយមានជ័យ ក្រោយត្រូវបានចាប់ខ្លួនក្នុងរឿងដីធ្លី ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមៗ ហើយលទ្ធផលខុសពីការអះអាងរបស់រដ្ឋបាលខេត្ត និងពន្ធនាគារ។ តុលាការបានចោទប្រកាន់នាយទាហាននៃកងរាជអាវុធហត្ថពីរនាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះតាមបញ្ញត្តិនៃមាត្រា២១៨ និង២២៤ នៃក្រមព្រហ្មទណ្ឌ។ភរិយារបស់ជនរងគ្រោះស្លាប់ បានបង្ហាញភាពសោកស្ដាយ ក្រោយប្ដីស្លាប់ដោយសារការវាយដំដោយកម្លាំងប៉េអឹមខេត្ត។ ចំណែកជនរងគ្រោះដែលរងការវាយដំដែរតែនៅរស់រានមានជីវិត បានអំពាវនាវឲ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងលើពួកគេ ក្រោយពីពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននិងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍រឿងនេះពីខេត្តបន្ទាយមានជ័យ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន