ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ជោគជ័យ​របស់​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​អាច​ជា​មេរៀន​សម្រាប់​កម្ពុជា


បទសម្ភាសន៍ VOA៖ ជោគជ័យ​របស់​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​អាច​ជា​មេរៀន​សម្រាប់​កម្ពុជា
សូម​រង់ចាំ
Embed

No media source currently available

0:00 0:08:42 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បាតុករ​យុវជន​ប្រជាធិបតេយ្យ​ហុងកុង បាន​ធ្វើ​ការតវ៉ា​តាម​ដង​ផ្លូវ​ជាង​បី​ខែ​មក​ហើយ។ មូលហេតុ​នៃ​ការ​តវ៉ា គឺ​ដើម្បី​ប្រឆាំង​ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​បត្យាប័ន​ដែល​អនុញ្ញាត​ឲ្យ​បញ្ជូន​អ្នកទោស​ទៅ​ឲ្យ​ប្រទេស​ចិន។ បន្ទាប់​ពី​ការតវ៉ាយ៉ាង​ស្វិត​ស្វាញ​និងជួន​កាល​ប្រកប​ដោយ​ហឹង្សា​ផង​ អាជ្ញាធរ​ស្វយ័តទី​ក្រុង​ហុង​​បា​ន​សុខ​ចិត្ត​បោះ​បង់​ចោល​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស់​នេះ។ ទោះជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការតវ៉ា​នេះ​ ប៉ុន្តែក្រុម​បាតុករ​នៅ​តែ​បន្ត​ការ​តវ៉ា​នៅ​ឡើយ​​ដោយ​បន្ថែម​ការ​ទាមទារ​លើ​ចំណុច​ផ្សេង​ទៀត​ដូចជា​ការ​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួក​គេ​ដែល​ត្រូវ​អាជ្ញា​ធរចាប់​ខ្លួន។ លោកគង់ សុឋានរិទ្ធ នៃ VOA បាន​សម្ភាសន៍​តាម​ទួរស័ព្ទ​ជាមួយ​លោកឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រនយោបាយ​​ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ពី​ជ័យ​ជំនះរបស់​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​ហុងកុង និង​មេរៀន​មួយ​សម្រាប់​ប្រទេសកម្ពុជា៕

XS
SM
MD
LG