សម្រាប់អ្នកភូមិមួយចំនួនជំរឿនដូចជាមិនជួយឲ្យការរស់នៅរបស់ពួកគេប្រសើរឡើងនោះទេ
ភ្នំពេញ – ថ្វីបើរដ្ឋាភិបាលបានប្រកាសលទ្ធផលបណ្តោះអាសន្នជំរឿនប្រជាសាស្ត្រឆ្នាំ២០១៩កាលពីថ្ងៃពុធ ប៉ុន្តែវីអូអេសំឡេងសហរដ្ឋអាមេរិកបានធ្វើការសង្កេតការណ៍មួយនៅពេលដែលការធ្វើជំរឿនកំពុងតែដំណើរការ។ នៅក្នុងកិច្ចដំណើរការជំរឿននោះ ប្រជាពលរដ្ឋនិងមន្ត្រីជំរឿនមួយចំនួនបានលើកពីកង្វះពេលវេលានិងមិនមានចំនួនមន្ត្រីគ្រប់គ្រាន់សម្រាប់ធ្វើជំរឿនរយៈពេល១១ថ្ងៃ។ ក្នុងនោះសំណួរមួយចំនួនមិនត្រូវបានលើកមកចោទសួរនោះទេ។