បទសម្ភាសន៍VOA៖ ឧកញ៉ា ម៉ុង ឫទ្ធីថាតម្លៃដូងប្រេងធ្លាក់ចុះ ប៉ុន្តែប្តេជ្ញាមិនបោះបង់ចោលចំការ
លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញខាងផ្នែកកសិកម្មដ៏ធំ និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានត្អូញត្អែពីការធ្លាក់ចុះតម្លៃដូងប្រេងនៅទីផ្សារអន្តរជាតិដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ជាច្រើនលានដុល្លារ ប៉ុន្តែលោកប្តេជ្ញាថានឹងមិនបោះបង់ចោលការដាំដំណាំនេះទេ។ លោក ម៉ុង ឫទ្ធី បញ្ជាក់ថាការធ្លាក់ថ្លៃនេះ មិនមែនមកពីទណ្ឌកម្មដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់លើប្រទេសកម្ពុជាទេ។ លោក ស៊ុន ណារិន នៃ VOA បានសម្ភាសលោកឧកញ៉ា ម៉ុង ឫទ្ធីនៅឯចំការដូងប្រេងក្នុងខេត្តព្រះសីហនុ៕