ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វិស័យ STEM នៅ​កម្ពុជា​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី Ayanna Howard គឺ​ជា​⁠នាយិកា​សាលា​​ព័ត៌មាន​វិទ្យា​នៃ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​ Georgia Institute of⁠ Technology និង​ជា​ស្ថាប​និក​ក្រុម​ហ៊ុន  Zyrorobotics⁠ ដែល​មាន​គោល​បំណង​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​កុមារ​ជាមួយ​នឹង​មុខ​វិជ្ជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា​ វិស្វកម្ម និង​គណិត​វិទ្យា​ ហៅ​កាត់​ថា ​STEM។ លោកស្រី​​ Ayanna ក៏​ធ្លាប់​បាន​បម្រើការ​នៅ​​អង្គការ​ NASA ​ផង​ដែរ។​ ​ក្នុង​ដំណើរ​​ទស្សនកិច្ច​មក​កាន់​រាជធានី​ភ្នំពេញ​ កាលពី​ដើម​ខែ​កញ្ញា​នេះ​  ​អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​របស់​អាមេរិក​រូប​នេះ​ បាន​ធ្វើ​បាឋកថា​មួយ​​ក្រោម​ប្រធានបទ «អនាគត​វិស័យ​មនុស្ស​យន្ត និង​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត»​ដល់​សិស្សា​នុសិស្ស​កម្ពុជា។​ លោក ណឹម សុភ័ក្រ្តបញ្ញា​នៃ ​VOA ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោកស្រី​ Ayanna Howard ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ។​ លោក​ស្រី​បាន​ប្រាប់​ ​VOA ​អំពី​ទស្សនៈ​របស់​លោកស្រី​ទៅ​​លើ​វិស័យ ​STEM​នៅ​កម្ពុជា​ ​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG