បទសម្ភាសន៍ VOA៖ ស្ត្រីកម្ពុជាត្រូវការការគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីជោគជ័យក្នុងវិស័យសហគ្រិនភាព
មានស្រុកកំណើតក្នុងខេត្ត បាត់ដំបង អ្នកស្រី លឹម វីរីយ៉ា ដែលបច្ចុប្បន្ននេះគឺជាម្ចាស់ភាគហ៊ុនមួយរូបនៃក្រុមហ៊ុនផលិតចំណីអាហារ LM LIMA Angkor Food Co, Ltd នៅប្រទេសកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា កំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៥ ខែកញ្ញា នៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងទស្សនកិច្ចសិក្សាដែលត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិកនិងមានរួមដំណើរដោយសហគ្រិនស្ត្រីខ្មែរ១១នាក់ផ្សេងទៀតនេះ អ្នកស្រី លឹម វីរីយ៉ា បានឆ្លៀតពេលមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅនេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យសហគ្រិនភាពរបស់អ្នកស្រី មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Iowa និងរដ្ឋ វ៉ាស៊ីនតោន បន្តទៀត ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកនាង ហុង ចិន្តា នៃ VOA ជាមួយនឹងអ្នកស្រី លឹម វីរីយ៉ា នេះ ដូចតទៅ៖