ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តាំង​ពិព័ណ៌​រូបថត ​Holocaust ថ្មី​មួយ​សម័យ​ហ៊ីត្លែរ​បង្ហាញ​ពី​របៀប​ប្រើប្រាស់​រូបថត​មិន​ត្រឹមត្រូវ


ការ​តាំង​ពិព័ណ៌​រូបថត ​Holocaust ថ្មី​មួយ​សម័យ​ហ៊ីត្លែរ​បង្ហាញ​ពី​របៀប​ប្រើប្រាស់​រូបថត​មិន​ត្រឹមត្រូវ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:40 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពិព័ណ៌​ដែល​បាន​បើកឲ្យ​​ចូល​ទស្សនា​​ក្នុង​ទីក្រុង Jerusalem នោះ មាន​​ដាក់​បង្ហាញ​រូបភាព​នៃ​ការ​សម្លាប់​រង្គាល​ឬ​ Holocaust ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​ការ​សម្លាប់​ជនជាតិ​ជ្វីស​៦​លាន​នាក់ ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ។ សោកនាដកម្ម​នេះ គាំទ្រ​ដោយ​រដ្ឋ​​​​របស់​របប​ Nazi និង​​អ្នក​ចូល​ដៃ​នានា​។ រូបភាព​ទាំងនេះ​គឺ​ត្រូវ​បាន​ថត​ដោយក្រុម​ប្រជាជន​ខុសៗ​គ្នា​ដែល​មាន​ហេតុផល​ផ្ទុយ​គ្នា។ រូប​ខ្លះ​បង្ហាញ​ទិដ្ឋភាព​ថ្លៃ​ថ្នូរ ហើយ​ខ្លះ​ទៀត​បង្ហាញ​ពីការ​បំផ្លិចបំផ្លាញ។ ពិព័ណ៌​រូបភាពនៅ​​មជ្ឈមណ្ឌល Yad Vashem នេះ បាន​បើក​ឲ្យ​​ចូល​ទស្សនា​កាល​ពី​ខែ​មករា ហើយ​នឹង​បន្ត​បើក​ពេញ​មួយ​ឆ្នាំ។ លោក Michael Lipin នៃ VOA បាន​ឲ្យ​ដឹង​ថា អ្នក​រៀប​ចំ​កម្មវិធី​ពិព័ណ៌​រូបភាព​នេះ​​និយាយ​ថា ​គោល​បំណង​មួយ​នៃ​ការ​តាំង​ពិព័ណ៌នេះ​គឺ​ដើម្បី​​ពន្យល់​ពី​ការ​ប្រើប្រាស់​រូបភាព Holocaust ក្នុង​គោល​បំណង​មួលបង្កាច់ ហើយ​​ទង្វើ​​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ក្នុង​ពិភពលោក​នា​សម័យ​​បច្ចុប្បន្ន។ ​លោក ចាប ចិត្រា ប្រែសម្រួល​​សេចក្ដី​រាយការណ៍​នេះ។ ក៏​ប៉ុន្តែ​មុន​នឹង​បង្ហាញ​ជូន​វីដេអូ​នេះ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ជា​មុន​​ថា វីដេអូ​នេះ​មាន​រូបភាព​ដែល​នាំ​ឲ្យ​ប៉ះពាល់​អារម្មណ៍៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG