ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖ ​ខ្សែភាពយន្ត​អាមេរិក «Generation Startup‍» បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ភាព​ជា​សហគ្រិន


បទ​សម្ភាសន៍៖ ​ខ្សែភាពយន្ត​អាមេរិក «Generation Startup‍» បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ភាព​ជា​សហគ្រិន
សូម​រង់ចាំ
Embed

No media source currently available

0:00 0:08:03 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ Cheryl Miller Houser ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អាមេរិក ​បាន​ចំណាយ​ពេល​១៧​ខែ​ដើម្បី​ដើរ​តាម​និស្សិត​ដែល​ទើប​បញ្ជប់​មហាវិទ្យាល័យ​ចំនួន​ប្រាំ​មួយ​នាក់​ ហើយ​ចងក្រង​ជា​ខ្សែភាពយន្ត​ឯកសារ ​អំឡុង​ពេល​ដែល​​ពួកគេ​កំពុង​ដើរតាម​ក្តី​សុបិន​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​ startup ​ក្នុង​ទីក្រុង​ Detroit​ រដ្ឋ​ Michigan ​សហ​រដ្ឋ​អាមេរិក។​ កាលពី​សប្តាហ៍​កន្លង​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅមក​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​​ បាន​អញ្ជើញ​អ្នកស្រី ​Houser ​មក​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារ​ថ្មី​របស់​អ្នក​ស្រី​គឺ​ “Generation Startup” ​ឲ្យ​ផលិតករ​និង​សហគ្រិន​កម្ពុជា​ទស្សនា។​ អ្នកស្រី​ Cheryl Miller Houser ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អាមេរិក​ ដែល​ទទួល​បាន​ពាន​រង្វាន់​ ​បាន​ផ្តល់​ការ​សម្ភាស​ជាមួយ​ VOA ​ខ្មែរ​ថ្មីៗ​នេះ​អំពី​ខ្សែភាពយន្ត​ឯកសារ​ថ្មី​របស់​អ្នកស្រី​ដែល​និយាយ​អំពី​សារៈ​សំខាន់​ក្នុង​ការ​ដើរតាម​សុបិន ​​បរាជ័យ​ និង​ការ​ប្រឈម​បញ្ហា​ថ្មីៗ។

XS
SM
MD
LG