ការចូលកាន់សាសនាគ្រីស្ទរបស់អ្នកស្រី អ៊ឹម ចែម អាចជាការជំរុញសម្រាប់អតីតខ្មែរក្រហមផ្សេងទៀត
អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម ធ្លាប់ត្រូវបានណែនាំឲ្យចូលសាសនាគ្រីស្ទជាង១០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធជាបន្តបន្ទាប់។ ប៉ុន្តែកាលពីខែមករា អ្នកស្រីបានសម្រេចចិត្តចូលកាន់សាសនាគ្រីស្ទ ដោយមានការជ្រមុជទឹកពីគ្រូគង្វាល។ អ្នកស្រីបានថ្លែងថា កូនរបស់អ្នកស្រីមានជំងឺ ហើយទទួលបានការឧបត្ថម្ភព្យាបាលដោយក្រុមអ្នកកាន់សាសនាគ្រីស្ទនៅខេត្តបាត់ដំបង។ គាប់ជួន អ្នកស្រីក៏បានសម្រេចចិត្តចូលសាសនាគ្រីស្ទនាពេលនោះ ដែលត្រូវបានមើលឃើញថា អាចជាការជំរុញមួយដល់អតីតខ្មែរក្រហមផ្សេងទៀត។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕