បទសម្ភាសន៍VOA៖ លោកស្រីមូរ សុខហួរយល់ស្របនឹងមតិក្នុងសន្និសីទខ្មែរពិភពលោក
សន្និសីទខ្មែរពិភពលោកលើកទី១ ដែលបានរៀបចំនៅទីក្រុងម៉ែលប៊នប្រទេសអូស្ត្រាលីបានបញ្ចប់កាលពីថ្ងៃច័ន្ទដោយចេញជាសេចក្តីសម្រេច មួយមានជាច្រើនចំណុច ដែលក្នុងនោះមានការអំពាវនាវពលរដ្ឋកម្ពុជាកុំទៅបោះឆ្នោតបើសិនជាមិនមានវត្តមានគណបក្សសង្គ្រោះជាតិទេ។ លោកស្រី មួរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានទៅចូលរួមក្នុងសន្និសីទនេះ យល់ថា ចំណុចជាច្រើននៃសេចក្តីសម្រេច គឺស្របគ្នានឹងគោលនយោបាយរបស់គណបក្សលោកស្រី ហើយថាការបោះឆ្នោតខាងមុខនឹងខ្វះភាពស្របច្បាប់បើអតីតគណបក្សប្រឆាំងមួយនេះអវត្តមាន។ ពីរដ្ឋធានីវ៉ាស៊ីនតោនលោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកស្រី មូរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងម៉ែលប៊ន៕