បទសម្ភាសន៍ VOA៖ ស្ថាប័នរដ្ឋគួរមានយន្តការគាំទ្រដល់ពលករចំណាកស្រុក
លោក យី រ៉ូហ្សា សាស្ត្រាចារ្យជំនាញសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញទៅលើការសិក្សាស្រាវជ្រាវរបស់លោកដែលស្តីអំពីការធ្វើចំណាកស្រុកនិងកសិករខ្នាតតូចនៅកម្ពុជា នៅក្នុងសន្និសីទសិក្សាតំបន់អាស៊ីប្រចាំឆ្នាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ។ អ្នកនាង ហុង ចិន្តា នៃ VOA បានទៅចូលរួមក្នុងសន្និសីទលំដាប់ពិភពលោកដែលមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញការ សាស្ត្រាចារ្យ និងនិស្សិតក្នុងវិស័យផ្សេងៗគ្នាមកពីទូទាំងពិភពលោកនោះ ហើយបានសម្ភាសលោក យី រ៉ូហ្សា អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖